ឯកឧត្តម ជឹម លាវ បានរៀបចំកិច្ចប្រជុំមន្ត្រីជំនួយការគណៈកម្មការទី១ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤
នាព្រឹថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១០:២០ នាទីព្រឹក នៅបន្ទប់ធ្វើការឯកឧត្តម ជឹម លាវ មានរៀបចំកិច្ចប្រជុំមន្ត្រីជំនួយការគណៈកម្មការទី១ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ ក្រោមអធិបតីភាព ឯកឧត្តម ជឹម លាវ លេខាធិការគណៈកម្មការ ដោយមានរបៀបវារៈប្រជុំដូចខាងក្រោម៖
១- ពិនិត្យរបាយការណ៍លទ្ធផលការងាររបស់គណៈកម្មការប្រចាំខែឧសភា។
២-ពិនិត្យសេចក្តីព្រាងផែនការសកម្មភាពរបស់គណៈកម្មការប្រចាំឆ្នាំ២០២៤
៣- ពិនិត្យសេចក្តីព្រាងគម្រោងអនុវត្តកញ្ចប់ថវិកាគណៈកម្មការ។
៤- បែងចែកភារកិច្ចដល់មន្ត្រីជំនួយការសម្រាប់បម្រើការងារប្រជុំផ្ទៃក្នុងគណៈកម្មការ និងជួយ ដល់សមាជិកមួយរូបៗ។
៥- បញ្ហាផ្សេងៗ។